កម្ពុជា ស៊ុតបញ្ចូលទីមួយគ្រាប់ នៅជំនួបចុងក្រោយក្នុងពាន AFF Suzuki Cup ដោយកីឡាករ ច្រឹង ពលរដ្ឋ

 

បើគិតរូបមន្ត H2H សម្រាប់ក្រុមជម្រើសជាតិកម្ពុជា និងវៀតណាម ការប៉ះគ្នាលើកចុងក្រោយ ក្រុមគោព្រៃ បានស៊ុតបញ្ចូលទីក្រុមវៀតណាមមានមួយគ្រាប់ ក្នុងបរាជ័យ ២-១។ ខ្សែបម្រើឆ្នើម ច្រឹង ពលរដ្ឋ​ ជាអ្នកធ្វើបានគ្រាប់ដ៏អស្ចារ្យនេះ។

បើគិតក្នុងពាន AFF SUZUKI CUP ឆ្នាំ២០១៨នេះវិញ ពុំទាន់មានក្រុមណាស៊ុតចូលទីវៀតណាមឡើយ។ ក្នុង៣ប្រកួតដំបូងនេះ គេស៊ុតបាន៧គ្រាប់ និងបិទមិនឲ្យក្រុមណាស៊ុតចូលទីខ្លួនឡើយ។ ដូច្នេះជារឿងពិបាកមួយសម្រាប់ក្រុមគោព្រៃ ដែលនឹងតាមបញ្ចប់កំណត់ត្រានេះ។

វៀតណាម ត្រូវការពិន្ទុដាច់ខាត ដើម្បីឈរកំពូលតារាង និងចាប់កៅអីមួយទៅខ្វែងជាមួយក្រុមលេខ២ ពូល B។ ចំណែក កម្ពុជា ថ្វីបើបាន៣ពិន្ទុពីឡាវ ប៉ុន្តែគ្រាប់បាលនៅជំពាក់នៅឡើយ មានន័យថា របូតគ្រាប់បាល់ច្រើនជាងស៊ុតចូលគេ។ ដែលការប្រកួតនឹងចាប់ផ្តើមនៅម៉ោង 19ៈ30 នាទី ពហុកីឡដ្ឋាន Hang Day ប្រទេសវៀតណាម។

Comment
0 comment

0 comment

Related articles