ចាន់ វឌ្ឍនាកា គួរតែត្រូវកោះហៅចូលជម្រើសជាតិជាថ្មីឬអត់?

នៅសល់តែប្រមាណ១សប្តាហ៍ទៀតប៉ុណ្ណោះ ពោលគឺក្រោយលីគកំពូលកម្ពុជាបញ្ចប់ ក្រុមគ្រូបង្វឹកនឹងប្រកាសឈ្មោះកីឡាករជម្រើសកម្ពុជាជាថ្មី។ ក្នុងនោះមានចំណុចគួរចាប់អារម្មណ៍មួយដែលអ្នកគាំទ្រតាមដានថាតើខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នឹងត្រូវបង្ហាញវត្តមានជាថ្មីឬយ៉ាងណា?

 

 

ជាការពិត វឌ្ឍនាកា គួរតែមានមុខក្នុងបញ្ជីថ្មី​ក្រោមហេតុផលធំៗ២យ៉ាង។ ហេតុផលទី១គឺ ខ្សែប្រយុទ្ធរូបនេះ បានជាពីររបួសវិញនិងបានបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជានៅ២ប្រកួតចុងក្រោយថែមទៀត។ គេបានបង្ហាញទម្រង់លេងប្រសើរជាងមុនបន្តិច នៅតំបន់ប្រយុទ្ធបឹងកេត ប៉ុន្តែនៅពុំអាចជួយក្រុមឲ្យឈ្នះក្រុមកណ្តាលតារាង អង្គរថៃហ្គឺ បាន។

ចំពោះហេតុផលមួយទៀតគឺ តំបន់ប្រយុទ្ធកម្ពុជា នៅមានការខ្វះចន្លោះ។ កាលពីប្រកួតជាមួយម៉ាឡេស៊ី គេឃើញ កែវ សុខផេង និង រឹង ប៊ុនហៀង បង្ហាញទម្រង់លេងល្អ ផ្ទុយពី ស៊ិន កក្កដា ដែលរបូតបាល់ច្រើន ចំណែក ប្រាក់ មុន្នីឧត្តម ក៏នៅរាំរ៉ៃនិងរបួសជើងដូចគ្នា។

ដូច្នេះហើយ លក្ខខណ្ឌនេះសមស្របសម្រាប់ CV11 ក្នុងការចូលបន្សំខ្លួនជាមួយក្រុមគ្រូបង្វឹកថ្មី ដែលមាន Keisuke Honda ជាអ្នកដឹកនាំ។

ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពទី២ជាមួយ ទីម័រខាងកើត នាថ្ងៃទី១២ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ។

 

Comment
0 comment

0 comment

Related articles