

ក្លឹបបឹងកេត កំពុងរៀបចំធ្វើទីលាន ដែលគម្រោងទី១នៅបឹងស្នោ
បើតាមការបញ្ជាក់របស់លោកស្រី ពុធ ធីតា ម្ចាស់ក្លឹបបឹងកេត បានបង្ហើបថា ក្លឹបកំពុងរៀបចំធ្វើទីលានផ្ទាល់ខ្លួន ដំណាក់កាលដំបូងនៅបឹងស្នោ ខ័ណ្ឌ ច្បាអំពៅ។
ម្ចាស់ក្លឹបបឹងកេតរូបនេះ គ្រោងសាងសង់ទីលានពីរកន្លែងគឺនៅភ្នំពេញ ជាទីលានសម្រាប់ធ្វើការហ្វឹកហាត់ ដោយសាងសង់ជាលក្ខណៈ Futsal និងទីលានសម្រាប់ប្រកួតគឺធ្វើនៅខេត្តកំពង់ចាម។ ប៉ុន្តែជុំវិញរឿងលម្អិតមិនទាន់ទទួលការបញ្ជាក់នៅឡើយ ហើយក្លឹបនេះក៏គ្រោងធ្វើសេចក្ដីប្រកាសជាផ្លូវការក្នុងពេលឆាប់នេះផងដែរ៕
- ពត៌មានបាល់ទាត់កម្ពុជា
- ក្រុមបឹងកេត ក្លឹបបាល់ ក្លឹបបាល់ទាត់ ទស្សនាបាល់ទាត់ បឹងកេត
- 1289
- 21 Sep 2018 09:01
- 962
Comment
Related articles