

ខ្លាំងមែន! ស្វាយរៀង បំបាក់ភ្នំពេញក្រោន មុខអ្នកគាំទ្រជិត៦ពាន់នាក់ បន្ដមិនចាញ់១៧ប្រកួត (មានវីដេអូ)
ក្រុមព្រះខ័នរាជស្វាយរៀងនៅតែបន្ដកំណត់ត្រាមិនចាញ់របស់ខ្លួនបានទៀតក្នុងសប្ដាហ៍ទី១៧នេះ ដោយយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ៥-២ ពានរង្វាន់លីគកំពូលកម្ពុជា 2019។
សម្រាប់ការប្រកួតនេះ បើកឆាកដំបូងក្រុមម្ចាស់ផ្ទះក្រោនជាអ្នកនាំមុខមុនដោយកីឡាករ Dzama Bata ប៉ុន្តែការនាំមុខនេះមិនធានាបានយូរឡើយ ក៏ត្រូវក្រុមស្វាយរៀងតាមបានស្មើដោយកីឡាករ សួន សុវណ្ណ និងជិតចប់តង់១នេះ ក៏ត្រូវក្រុមភ្ញៀវនាំមុខវិញ ១-២ ដោយកីឡាករ សារេត គ្រីយ៉ា ។ ចូលដល់តង់ទី២ ក្រុមរបស់លោក Conor កាន់តែធ្វើបានល្អថែមទៀត ដោយស្វែងរកគ្រាប់បាល់ទី3 ដោយកីឡាករ Campbell គ្រាប់បាល់ទី4 ដោយ Privat ហើយ១គ្រាប់ទៀតដោយ ហួច ផល្លីន ហើយម្ចាស់ផ្ទះក្រោនរកបានមួយគ្រាប់វិញដោយ P. Victor ចប់ការប្រកួតស្វាយរៀងបានយកជម្នះក្នុងលទ្ធផល ២-៥។
ជ័យជម្នះនេះ ក្រៅពីធ្វើឱ្យស្វាយរៀងឈកំពូលតារាងហើយ ក៏ជាកំណត់ត្រាមួយល្អសម្រាប់ក្រុមមួយនេះដែរ ដោយមិនទាន់ស្គាល់ពាក្យចាញ់សោះ១៧ប្រកួតមកនេះក្នុងលីគកំពូលកម្ពុជា។ ខណៈដែលការប្រកួតនេះទៀតសោត គឺមានអ្នកគាំទ្រចូលពេញខ្លាំងតែម្ដង រហូតដល់ទៅជិត៦ពាន់នាក់ឯណោះ៕
- ពត៌មានបាល់ទាត់កម្ពុជា ផ្សេងៗ
- ក្រុមព្រះខ័នរាជស្វាយរៀង ក្លឹបភ្នំពេញក្រោន សារេត គ្រីយ៉ា Campbell Privat P. Victor ហួច ផល្លីន
- 867
- 29 Jul 2019 10:22
- 962