ខ្សែបម្រើវៀតណាម​ Nguyen Quang Hai ថាធ្វើ​ឲ្យបានល្អជាងពេល​ស្មើមីយ៉ាន់ម៉ា ដែលនឹងប៉ះកម្ពុជាថ្ងៃ​សៅរ៍នេះ

 

បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញដែលបញ្ចប់ទៅដោយ​លទ្ធផល០ទល់នឹង០នៅក្រុងយ៉ងហ្គូន ក្រុម​បាល់ទាត់ជម្រើសជាតិ​វៀតណាមខិតកាន់តែជិតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup តែនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើប្រសិនបើពួកគេចង់ឈ្នះពានរង្វាន់ថ្នាក់តំបន់នេះជាលើកទី២។

ខ្សែបម្រើកណ្តាល Nguyen Quang Hai បាននិយាយថា សមាជិកគ្រប់រូបរីករាយនឹងមួយពិន្ទុនេះ តែ​ក៏ត្រូវពង្រឹងបន្ថែមទៀតដែរ។កីឡាករវ័យ២១ឆ្នាំឲ្យដឹងថា យើងបានព្យាយាមយ៉ាងល្អបំផុត ប៉ុន្តែយើងនៅតែត្រូវកែលម្អនៅក្នុងតំបន់ខ្លះ តំបន់មួយក្នុងចំណោមតំបន់ទាំងនោះប្រហែលជាមិនមាននៅប្រព័ន្ធការពារទេ ដ្បិតមិនទាន់របូតគ្រាប់បាល់នៅឡើយពីការប្រកួត៣លើកកន្លងមក។

Nguyen Quang Hai សង្កត់ធ្ងន់បែបនេះ ៖ "យើងត្រូវបន្តធ្វើឱ្យបានល្អបំផុតដើម្បីធានាថាយើងទទួលបានលទ្ធផលដែលយើងត្រូវការក្នុងការប្រកួតបន្ទាប់"។

ជំនួបកម្ពុជានឹងប្រព្រឹត្តទៅស្របពេលម៉ាឡេស៊ីទទួលយកមីយ៉ាន់ម៉ាក្នុងការប្រកួតមួយផ្សេងទៀតដែលនឹងកំណត់ថាតើនរណានឹងឈានដល់វគ្គ Play-Off៕ វៀតណាមត្រូវការតែមួយពិន្ទុប៉ុណ្ណោះ ពីការប៉ះគ្នាជាមួយកម្ពុជានៅហាណូយ នាថ្ងៃទី២៤ វិច្ឆិកា។Credit=affsuzukicup

Comment
0 comment

0 comment

Related articles