

ទឹកប្រាក់១ពាន់ដុល្លារ និង២ពាន់ដុល្លារពី FFC កំពុងចាំមន្ត្រី និងកីឡាករបាល់ទាត់ជម្រើសជាតិ
ទឹកប្រាក់លើកទឹកចិត្ត១០០០ដុល្លារអាមេរិកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងធ្លាក់ដល់ដៃមន្ត្រី ព្រមទាំងកីឡាករជម្រើសជាតិកម្ពុជា ប្រសិនបើពួកគេទទួលបានជ័យជម្នះក្នុងមួយប្រកួតនៅវគ្គចែកបពូល AFF Suzuki Cup 2018។
មិនតែប៉ុណ្ណោះទេ ថវិកា២០០០ដុល្លារអាមេរិកទៀតនឹងត្រូវផ្ដល់ដល់ក្រុមការងារ និងកីឡាករ ទាំងអស់បន្ថែមទៀត ប្រសិនបើឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយម៉ាឡេស៊ី នៅថ្ងៃទី០៨ វិច្ឆិកា នេះវេលាម៉ោង៦និង៣០នាទីល្ងាច នាពហុកីឡដ្ឋានជាតិ បន្តជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា ថ្ងៃទី១២ វិច្ឆិកា, ប៉ះភ្ញៀវឡាវ ថ្ងៃទី២០ វិច្ឆិកា និងបិទពូល A ជាមួយម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី២៤ វិច្ឆិកា៕
- ពត៌មានបាល់ទាត់កម្ពុជា
- សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡាករជម្រើសជាតិកម្ពុជា AFF Suzuki Cup 2018 ក្រុមជម្រើសជាតិកម្ពុជា
- 328
- 08 Nov 2018 14:29
- 962
Related articles