

ប្រវត្តិសាស្ត្រហើយ កម្ពុជា ទម្លាក់វៀតណាម ពី AFF U18 ខណៈគ្រូ U18 វៀតណាម លាឈប់ភ្លាមៗ
ក្រុម U18 កម្ពុជា បានទម្លាក់ក្រុម U18 ជម្រើសជាតិវៀតណាមក្នុងលទ្ធផល ២-១ ក្នុងការប្រកួតពានរង្វាន់ AFF U18 Championship នៅទឹកដីវៀតណាមតែម្ដង នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែ សីហា ម្សិលមិញនេះ ។ ការឈ្នះនេះជាប្រវត្តិសាស្រ្ត ដោយបានយកឈ្នះក្រុមខ្លាំងៗដូចជា វៀតណាម 2-1 និង ថៃ 4-3 នៃព្រឹត្តិការណ៍ AFF U18 Championship នេះ។
ការប្រកួតនេះក្រុមវៀតណាមដែលជាម្ចាស់ផ្ទះបានដាក់បន្ទុកខ្លាំងលើក្រុមកម្ពុជា ប៉ុន្តែមិនអាចទម្លាយប្រព័ន្ធការពារខាងកម្ពុជាបានឡើយ។ ជាក់ស្ដែង កម្ពុជាវិញទេ ដែលនាំមុខក្រុមវៀតណាម ដោយខ្សែប្រយុទ្ធ សៀង ចន្ធា ដែលជាគ្រាប់ពេជ្រសំខាន់បំផុត។ លទ្ធផលនេះអាចរក្សារហូតដល់ជិតចប់ការប្រកួត ហើយវៀតណាមរកបានគ្រាប់បាល់តាមស្មើវិញនៅចុងម៉ោង។ យ៉ាងណាមិញ កម្ពុជា យើងក៏ថែមបានគ្រាប់បាល់ទី២ផងដែរ ជាចុងក្រោយឈ្នះក្នុងលទ្ធផល ២-១៕
ជ័យជម្នះរបស់កម្ពុជានេះ បានធ្វើឱ្យក្រុមវៀតណាមធ្លាក់ចេញពីពានរង្វាន់ខាងលើនេះទៅហើយ បើទោះជាម៉ាឡេស៊ីចាញ់ក្រុមថៃក៏ដោយ។ ជាលទ្ធផលក្រុមម៉ាឡេស៊ី បានឡើងទៅវគ្គបន្ដទាំងខ្លួនចាញ់ថៃ ព្រោះវៀតណាមលេងមិនឈ្នះកម្ពុជា។
ស្របពេលនេះដែរ គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម១៨ឆ្នាំ លោក Hoang Anh Tuan បានប្រកាសលាឈប់ពីតំណែង ភ្លាមៗក្រោយចាញ់ U18 កម្ពុជា ១ទល់នឹង២ ក្នុងពូល B នៃព្រឹត្តិការណ៍នេះ។
ឆ្លងកាត់ការប្រកួត៥លើក ក្រុម U18 កម្ពុជា បានត្រឹមឈរនៅលេខ ៤ ដោយមាន 6 ពិន្ទុ ឯ ក្រុម U18 វៀតណាមដែលជាម្ចាស់ផ្ទះបញ្ចប់នៅលេខ៣ក្នុងពូលមាន 7 ពិន្ទុ អស់ឱកាសទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយកម្ពុជា, ថៃ និងសិង្ហបុរី។ ក្រុមឡើងវគ្គបន្ត គឺ ពូល A មានឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ខណៈពូល B គឺអូស្ត្រាលី និងម៉ាឡេស៊ី៕
គួរបញ្ជាក់ផងដែរថា អ្នកគាំទ្រម៉ាឡេស៊ីមួយចំនួនធំបានចូលមកអរគុណដល់ក្រុម U18 កម្ពុជា ដែលជាអ្នកជួយពួកគេបានឡើងទៅវគ្គ៤ក្រុមចុងក្រោយ។ អ្វីដែលកាន់តែចម្លែកទៀតនោះ អ្នកគាំទ្រវៀតណាមក៏បានសរសើរចំពោះទម្រង់លេងរបស់កម្ពុជាផងដែរ ដែលធ្វើបានយ៉ាងល្អ យកឈ្នះក្រុមខ្លាំងទាំងវៀតណាម និងថៃក្នុងពានរង្វាន់អន្តរជាតិនេះ៕
សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ នឹងមកដល់អាកាសយានដ្ឋានភ្នំពេញ នៅម៉ោង៤និង៥៥នាទីល្ងាចថ្ងៃសុក្រ ទី១៦ ខែសីហា នេះ។
- ពត៌មានបាល់ទាត់កម្ពុជា ផ្សេងៗ
- ក្រុម U18 កម្ពុជា U18 ជម្រើសជាតិវៀតណាម FF U18 Championship សៀង ចន្ធា Hoang Anh Tuan
- 727
- 16 Aug 2019 10:33
- 962