មកមើលសមាសភាព១១នាក់ដំបូង របស់ក្រុមវៀតណាម និង កម្ពុជា ត្រៀមជួបគ្នាល្ងាចនេះ

 

ការប្រកួតវគ្គចែកពូល AFF Suzuki Cup កៀកនឹងរកឃើញពីរក្រុមសំរាប់ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈដែលពូល A ក្រុមជម្រើសជាតិ មីយ៉ាន់ម៉ា ម៉ាលេស៊ី និង វៀតណាម សុទ្ធតែប្រឹងប្រែង ដើម្បីអាចបន្ដឡើងទៅវគ្គបន្ទាប់។

ក្រុមវៀតណាមបានត្រៀមខ្លួនសំរាប់ការប្រកួតទល់នឹងកម្ពុជា ហើយពួកគេត្រូវការជ័យជំនះជាចាំបាច់។ ក្រុមគោព្រៃកម្ពុជា ទោះបីជាពួកគេអស់ឱកាសដើម្បីឡើងទៅក៏ពិតមែន ពួកគេនៅតែខំប្រឹងប្រែងសំរាប់ការប្រកួតនេះ ដើម្បីជាមោទនភាពសំរាប់អ្នកគាំទ្រ។

គួរបញ្ជាក់ថា ក្រុមទាំងពីរនឹងត្រូវប៉ះគ្នា នាល្ងាចនេះវេលាម៉ោង 19៖30 នាទី នៅកីឡដ្ឋាន Hàng Day Stadium ហើយជម្រើស១១នាក់ដំបូង ដែលគ្រូបង្វឹកក្រុមទាំងពីរ អាចនឹងជ្រើសរើសនោះមានដូចជា៖

ក្រុមវៀតណាម

អ្នកចាំទី: Tuan Manh
ខ្សែការពារ: Duy Manh, Dinh Trong, Tien Dung
ខ្សែបម្រើ: Trong Hoang, Hung Dung, Duc Huy, Van Duc
ខ្សែប្រយុទ្ធ: Van Toan, Anh Duc, Van Quyet

ក្រុមកម្ពុជា

អ្នកចាំទី: អ៊ំុ វិចិត្រ
ខ្សែការពារ: សេត រ៉ូស៊ីប, សឿយ វិសាល, ហុង ផេង, សារ៉េត គ្រីយ៉ា
ខ្សែបម្រើ: ស៊ុះ ស៊ូហាណា, អ៊ន ចាន់ប៉ូលីន, គួច សុកុម្ភៈ
ខ្សែប្រយុទ្ធ: ប្រាក់ មុន្នីឧត្តម, កែវ សុខផេង, ចាន់ វឌ្ឍនាកា

ប្រភព៖ Fox Sports

Comment
0 comment

0 comment

Related articles