យុវជន​ខ្មែរ នូវែល​សេឡង់ ​៣​នាក់​បង​ប្អូន​ចង់​ជាប់​ជម្រើស​ជាតិ ​និង​ចូល​ហាត់​នៅ​ថ្នាល​បឹង​កេត

 

យុវជន​ថ្នាល​៣​នាក់​បងប្អូន​នៃ​ក្លិប​ Melville United Academy ​នៃ​តំបន់ ​Waikato​ ប្រទេស​នូវែល​សេ​ឡង់​ដែល​មាន​ឈាមជ័រ ​មាន​ឪពុក​ជា​ជនជាតិ​ខ្មែរ​ និង​ម្តាយ​ជា​ជនជាតិ​នូវែល​សេ ឡង់​​ចង់​ក្លាយ​ជា​កីឡាករ​បាល់ទាត់ ​ជម្រើស​ជាតិ​កម្ពុជា​នា​ថ្ងៃ​អនាគត។

យុវជន​បាល់ទាត់​៣​នាក់​ខាង​លើ​មាន​ឈ្មោះ​ លឹម​ ចិត្ត ​អាយុ​១៨​ឆ្នាំ ​លឹម​ អារុណ​ ១៥​ឆ្នាំ ​និង​លឹម​ លោ​កា ​អាយុ​១២​ឆ្នាំ​បាន​និយាយ​ ដូច​ៗ​គ្នា​ថា​ ខ្លួន​មាន​មោទនភាព​ជា​កូន​កាត់​ខ្មែរ​ ហើយ​មាន​ក្តី​សុបិន​ដ៏​ធំ​ក្នុង​ជីវិត​របស់​ខ្លួន ​គឺ​ចង់​ចូលរួម​ជួយ​ដល់​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នា​ពេល​អនាគត។ ពួក​គេ បច្ចុប្បន្ន​នេះ​កំពុង​ចុះ​ឈ្មោះ​ហ្វឹកហាត់​នៅ​ថ្នាល​របស់​បឹង​កេត ​ហើយ​សមត្ថភាព​ក៏​ល្អ​ផង​ដែរ។

 

 

មុន​មក​កម្ពុជា​នេះ កីឡាករ​ថ្នាល​បី​នាក់​បងប្អូន​នេះ​បាន​ទទួល​ការ​បណ្តុះ​បណ្តាល​កីឡា​បាល់ទាត់​ក្នុង​ក្រុម​ថ្នាល​កម្រិត​ខ្ពស់​ប្រចាំ​តំបន់​មួយ​នៃ​ប្រទេស​នូវែលសេឡង់​ ប្រមាណ​ជាង​៣​ឆ្នាំ​ ជា​ពិសេស​គឺ​លឹម ចិត្ត ​និង​លឹម ​អារុណ​ ត្រូវ​ជ្រើសរើស​ឲ្យ​ប្រកួត​តំណាង​ឲ្យ​តំបន់ ​Waikato and Bay of Plenty ​ហៅ​កាត់​ WaiBop​ នៃ​កម្រិត​ U14​ ក្នុ​ងឆ្នាំ២០១៧​ និង ​U15 ក្នុង​ឆ្នាំ​២០១៨ក្នុងប្រទេសនូវែលសេឡង់ផងដែរ។

អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ លឹម អារុណ ​ក៏​ធ្លាប់​បាន​ជ្រើស​រើស​ឲ្យ​ទៅ​ហ្វឹកហាត់​រយៈ​ពេល​១​ខែ​ជាមួយ​ក្លឹប​ Valencia ​នៅ​ប្រទេស​អេស្ប៉ាញ​។ លោក លឹម គុណ ​ដែល​ជា​ឪពុក​កីឡាករ​ទាំង៣​នាក់​ ​លោកស្រី Marliese ត្រូវ​ជា​ម្ដាយ​ បាន ​បង្ហាញ​នូវ​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ដែល​ឃើញ​កូន​របស់​លោក​មាន​ឆន្ទៈ​ខ្ពស់​កើត​ចេញ​ពី​បេះដូង​របស់​ខ្លួន ​ដែល​ចង់​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា៕​ Credit=news.sabay.com.kh

 

Comment
0 comment

0 comment

Related articles