

អាវជម្រើសជាតិក្រៅដីត្រៀម Suzuki Cup ស្រដៀងក្លិបវិសាខា លីគកំពូលកម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញនូវឯកសណ្ឋានក្រៅដីថ្មីរបស់ខ្លួន សម្រាប់ត្រៀមព្រឹត្តិការណ៍ AFF Suzuki Cup
ដែលមានលក្ខណៈសាមញ្ញស្រដៀងនិងក្លិបវិសាខាក្នុងលីគកំពូលកម្ពុជា។
ឯកសណ្ឋានថ្មីនេះ មានផ្ទៃគោលពណ៌សរ លាយជាមួយឆ្នូតពណ៌ក្រហម ដែលវាស្ទើរដូចទាំងស្រុងទៅនិងអាវក្រុមលោក ហុក សុជីវន្ត។
ប៉ុន្តែយ៉ាងណាអាវជម្រើសជាតិ មានរំលេចតៅដោយទង់ជាតិពីក្រោម និងដាមអក្សរ Cambodia នៅចុងដៃអាវ។
ក្រុមគោព្រៃកម្ពុជានឹងប្រើអាវឯកសណ្ឋានក្រៅដីថ្មីនេះជាលើកដំបូងក្នុងយុទ្ធនាការប្រកួត AFF Suzuki Cup 2018 នៅក្នុងខែវិច្ឆិកានិងការប្រកួតនានាក្នុងឆ្នាំនេះ។
អាវឯកសណ្ឋានក្រៅដីថ្មីនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃពុធ ០៧/១១/១៨ នេះហើយ!
តម្លៃ:
ប្រភេទ ១: ៨០,០០០៛ (ពិតប្រាកដដូចអាវក្រុមគោព្រៃកម្ពុជាពាក់ក្នុងការប្រកួត)
ប្រភេទ ២: ៤០,០០០៛ (គុណភាពទីពីរសម្រាប់អ្នកគាំទ្រ)
- ពត៌មានបាល់ទាត់កម្ពុជា
- សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ព្រឹត្តិការណ៍ AFF Suzuki Cup ក្លិបវិសាខា លីគកំពូលកម្ពុជា ក្រុមគោព្រៃកម្ពុជា AFF Suzuki Cup 2018
- 1832
- 05 Nov 2018 13:46
- 962
Comment
Related articles