

សហព័ន្ធបាល់ទាត់កម្ពុជា រកចំណូលបាន២០ម៉ឺនដុល្លារពីការលក់អាវឯកសណ្ឋានថ្មីរបស់ក្រុមគោព្រៃចេញអស់ ១០០០០ អាវ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសលក់អស់នូវឯកសណ្ឋានថ្មីចំនួន១០០០០ ដែលស្មើនិង២០ម៉ឺនដុល្លារអាមេរិក ចំពោះតម្លៃ២០ដុល្លារក្នុងមួយអាវ។ នេះជាតួលេខមួយដ៏ច្រើន និងការបញ្ចេញជាសាធារណៈលើកដំបូងរបស់ FFC ចំពោះចំណូលរបស់ខ្លួន បានពីការលក់ឯកសណ្ឋាន។
ក្រុមគោព្រៃកម្ពុជា បានដាក់សម្ពោធឯកសណ្ឋានថ្មីរបស់ខ្លួនកាលនៅថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅក្នុងជំនួបមិត្តភាពកម្ពុជា ទល់នឹងក្រុមជម្រើសជាតិម៉ាឡេស៊ី ។ មុននេះបន្តិចនៅលើ page facebookផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហោះសារមួយដើម្បីថ្លែងអំណរគុណដល់អ្នកគាំទ្ររបស់ខ្លួនដែលបានជួយទិញឯកសណ្ឋានថ្មី ក៏ដូចជាបន្តគាំទ្របាល់ទាត់ខ្មែរ។
គួររំលឹកថា ឯកសណ្ឋានថ្មីប្រភេទ Authentic របស់ក្រុមជម្រើសជាតិកម្ពុជា ដែលផលិតដោយក្រុមហ៊ុន FBT ទើបតែបញ្ចេញលក់នៅថ្ងៃប្រកួតជាមួយម៉ាឡេស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា ហើយត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាប្រកាសលក់ ក្នុងតម្លៃ៨០០០០រៀល($20) តែប៉ុណ្ណោះ។
- ពត៌មានបាល់ទាត់កម្ពុជា
- សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ឯកសណ្ឋាន ក្រុមគោព្រៃកម្ពុជា បាល់ទាត់ខ្មែរ FBT
- 2101
- 10 Oct 2018 13:49
- 962