គួរឱ្យស្តាយ !!! លោកគ្រូ Lee Tae Hoon ចប់កុងត្រាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាហើយ

 

អតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Lee Tae Hoon កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨ បានបង្ហោះសារមួយលើគណនីហ្វេសប៊ុករបស់លោក អំពីការបញ្ចប់កុងត្រាជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងរយៈពេល ៧ឆ្នាំ និង ៣ខែ ។ នៅក្នុងសារនោះមានខ្លឹមសារដូចតទៅ៖

ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៨

កុងត្រារវាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងខ្ញុំគឺបានបញ្ចប់។ រយៈពេល ៧ឆ្នាំ និង ៣ខែ សម្រាប់ខ្ញុំក្នុងប្រទេសកម្ពុជា គឺពិតជាកិត្តយស និងសប្បាយរីករាយបំផុត។ ខ្ញុំសូមអរគុណទៅដល់កីឡាករជម្រើសជាតិទាំងអស់ ដែលបានខំប្រឹងប្រែងឆ្លងកាត់ការហ្វឹកហាត់ជាមួយខ្ញុំ និងគ្រូបង្វឹកដែលគាំទ្រកីឡាកររបស់យើង ជាមួយនឹងការខិតខំ និងបង្ហាញសមត្ថភាពល្អរបស់ពួកគេ។ ខ្ញុំសូមអរគុណទៅដល់ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំដូចគ្នា ដែលបានរួមដំណើរជាមួយខ្ញុំតាំងពីខែមេសា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃនេះ។ ខ្ញុំដឹងថា តើភាពតានតឹងក្នុងការហ្វឹកហាត់វាយ៉ាងណាសម្រាប់អ្នករាល់គ្នា តែខ្ញុំសង្ឃឹមថាអ្នកនឹងតែងតែចងចាំជានិច្ចថាការអនុវត្តតាមទម្លាប់ទាំងនេះអាចនាំឱ្យអ្នកមានអនាគតភ្លឺស្វាង។

លើសពីនេះទៀត ខ្ញុំសូមអរគុណដល់ប្រជាជនកម្ពុជារបស់យើងដែលបានគាំទ្រនិងបង្ហាញនូវក្តីស្រឡាញ់យ៉ាងច្រើនចំពោះបាល់ទាត់។ ការគាំទ្រនិងភាពរីករាយរបស់ពួកគេមានន័យយ៉ាងច្រើនសម្រាប់កីឡាកររបស់យើង។ ការចងចាំទាំងនេះនឹងនៅជាមួយខ្ញុំជានិច្ច។ ខ្ញុំសង្ឃឹមថាកីឡាកររបស់យើងតែងតែចងចាំនូវការរំពឹងទុកនិងការគាំទ្ររបស់សាធារណជនចំពោះពួកគេហើយធ្វើការកាន់តែខ្លាំងជាមួយនឹងការទទួលខុសត្រូវកាន់តែខ្លាំងឡើង ដើម្បីភាពរីកចំរើននាពេលអនាគត។

នៅទីបញ្ចប់ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រធានសហព័ន្ធ ឯកឧត្តម សៅ សុខា ដែលបានផ្តល់ឱ្យខ្ញុំនូវបទពិសោធន៍ដ៏មានតម្លៃនេះ។ សម្រាប់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទាំងអស់ខ្ញុំសូមអរគុណពួកគេហើយខ្ញុំសូមជូនពរឱ្យពួកគេមានសំណាងនិងអនាគតដ៏ជោគជ័យ។ ខ្ញុំនឹងនៅតែធ្វើការជាមួយបាល់ទាត់ ហើយនឹងតែងតែគាំទ្របាល់ទាត់កម្ពុជា។ ខ្ញុំកោតសរសើរនិងស្រលាញ់អ្នកគាំទ្របាល់ទាត់កម្ពុជាទាំងអស់។ ដោយក្តីគោរពពីខ្ញុំ សូមអរគុណ !!!

Comment
0 comment

0 comment

Related articles