

កំណត់ត្រាមិនដែលចាញ់រដូវកាលនេះរបស់ Bayern ត្រូវបញ្ចប់ដោយ Hertha Berlin
ឈានចូលសប្ដាហ៍ទី៦នៃ Bundesliga ក្លឹប Bayern Munich បានស្គាល់រសជាតិបរាជ័យជាលើកដំបូងក្នុងរដូវកាលនេះនៅលីគ ក្រោមថ្វីជើងរបស់ក្លឹបកំពុងឡើងជើង Berlin។
Hertha Berlin បានក្លាយជាក្រុមគេកំពុងចាប់អារម្មណ៍ក្នុងរដូវកាលនេះ ដោយបង្ហាញទម្រង់លេងល្អចាញ់តិចបំផុត។ សម្រាប់ការប្រកួតខាងលើ Hertha បានយកឈ្នះក្រុមជើងឯកចាស់ Bayern ក្នុងលទ្ធផល ២-១។
Vedad Ibisevic និង Ondrej Duda ជាអ្នករកបានម្នាក់មួយគ្រាប់ជួយ Hertha បាន៣ពិន្ទុជាថ្មី។ ជោគជ័យនេះបានរុញ Hertha ឡើងទៅលេខ២ក្នុងតារាងពិន្ទុ ដែលមាន១៣ពិន្ទុស្មើគ្នាជាមួយក្រុមលេខមួយ Bayern Munich។ ក្រុមទាំងពីរឆ្លងកាត់៦ប្រកួតក្នុងលីគឈ្នះ៤ ស្មើ១ ចាញ់១ដូចគ្នា៕
- ពត៌មានបាល់ទាត់ Bundesliga
- Bayern Hertha ,Bundesliga Bayern Muenchen Bundesliga Hilight Cambosports24 Germany - Bundesliga
- 1043
- 29 Sep 2018 09:54
- 962
Comment
Related articles