

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីផ្ដាំក្រុមជម្រើសជាតិ ត្រូវយកពាន Suzuki Cup ឱ្យបាន
Mahathir នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រាប់ទៅក្រុមជម្រើសជាតិម៉ាឡេស៊ីថា កុំធ្វើឱ្យប្រជាជនម៉ាឡេស៊ីខកចិត្តឱ្យសោះនៅឆ្នាំនេះ ត្រូវយកពានរង្វាន់ AFF Suzuki Cup 2018 នេះឱ្យបាន។
ក្រោយពីយកឈ្នះថៃ ឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ធំបំផុតក្នុងតំបន់នេះ ក្រុមជម្រើសជាតិម៉ាឡេស៊ី មានឱកាសបានចូលជួបជាមួយលោក Mahathir នាយករដ្ឋមន្ត្រីផ្ទាល់តែម្ដង។ ក្នុងឱកាសជួបនោះដែរ នាយករដ្ឋមន្ត្រីខាងលើបាននិយាយផ្ដាំទៅក្រុមកីឡាករទាំងអស់ថា៖ “ខ្ញុំអបអរក្រុមរបស់យើងដែលឈ្នះការប្រកួត និងឡើងដល់វគ្គនេះ។ ខ្ញុំនឹងចួលរួមជាមួយក្រុមអ្នកគាំទ្រដើម្បីលើកទឹកចិត្តក្នុងដីរបស់យើង ហើយខ្ញុំក៏នឹងទៅវៀតណាម ដើម្បីគាំទ្រក្រុមជម្រើសជាតិរបស់យើងផងដែរ។ សូមកុំធ្វើឱ្យខ្ញុំ និងប្រជាជនម៉ាឡេស៊ីទាំងអស់ អស់សង្ឃឹមឱ្យសោះ”។
ពានរង្វាន់ខាងលើនេះ លេងវគ្គផ្ដាច់ព្រ័ត្រ២ជើង ដោយជើងទី១លេងនៅទឹកដីម៉ាឡេស៊ី នៅថ្ងៃទី១១ខែធ្នូឆ្នាំ ២០១៨ និងជើងទី២លេងនៅទឹកដីវៀតណាមនៅថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៨៕ ប្រភពFoxsportsasia
- ពត៌មានបាល់ទាត់ ផ្សេងៗ
- នាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir AFF Suzuki Cup 2018 ក្រុមជម្រើសជាតិម៉ាឡេស៊ី
- 508
- 08 Dec 2018 10:32
- 962