

ភ្ញាក់ផ្អើល! Real Betis ស៊ី AC Milan ឡើងលេខ១ក្នុងពូល ពាន Europa League
AC Milan បានធ្វើឱ្យអ្នកគាំទ្រខកចិត្តទៀតហើយ ក្រោយពីចាញ់ក្រុម Real Betis ក្នុងដីខ្លួនឯង លទ្ធផល ១-២ ពានរង្វាន់ Europa League នៅយប់មិញនេះ។
AC Milan ដែលធ្លាប់ជាក្រុមខ្លាំងមួយនៅអឺរ៉ុប បែរជាភ្លាត់ចាញ់ក្នុងដីខ្លួនឯង ក្រោមថ្វីជើងរបស់ Betis ទៅវិញនៅយប់មិញ។ ក្រុមអេស្ប៉ាញ រកបាន២គ្រាប់មុន ដោយ Sanabria នៅនាទី៣០ និង Lo Celso នៅនាទី៥៥។ ១គ្រាប់លួងចិត្តអ្នកគាំទ្ររបស់ក្រុម Milan រកបានដោយ Cutrone នៅនាទី៨៣ ។ បរាជ័យនេះ បានធ្វើឱ្យពួកគេធ្លាក់មកលេខ២ក្នុងពូល F មាន៦ពិន្ទុ ឆ្លងកាត់៣ប្រកួត។ ស្របពេល Betis វិញឡើងទៅ លេខ១មាន៧ពិន្ទុ។
ក្នុងពូលនេះដែរ ក្រុម AC Milan និង Real Betis មិនទាន់ធានាបានកៅអីឡើងវគ្គបន្ដនៅឡើយទេ ត្បិតអីក្រុមលេខ៣ Olympiakos មាន៤ពិន្ទុដែរ។ ប្រសិនបើការប្រកួត៣ប្រកួតចុងក្រោយ មានក្រុមណាមួយភ្លាត់នោះ នឹងអស់ឱកាសបានឡើងវគ្គជាក់ជាមិនខាន៕ ប្រភពDailyMail
- ពត៌មានបាល់ទាត់ ផ្សេងៗ
- AC Milan Real betis Olympiakos UEFA Europa League Sanabria Lo Celso Cutrone
- 637
- 26 Oct 2018 11:28
- 962