

វគ្គ៤ក្រុម Suzuki Cup ថៃប៉ះម៉ាឡេស៊ី ខណៈវៀតណាមជួបហ្វីលីពីន
ក្រុមបាល់ទាត់ជម្រើសជាតិថៃ និងហ្វីលីពីន ដណ្ដើមបានកៅអីទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Suzuki Cup 2018 តំណាងឲ្យពូល B។ ក្នុងការប្រកួតបង្គ្រប់ពូល B នៅថ្ងៃអាទិត្យ ទី២៥ វិច្ឆិកា ដោយថៃឈ្នះសឹង្ហបុរី ៣ទល់នឹង០ និងហ្វីលពីន ស្មើឥណ្ឌូនេស៊ី ០ទល់នឹង០។
សរុបមក ថៃ ដែលបញ្ចប់នៅលំដាប់ទី១ ពូល B ត្រូវប៉ះក្រុមលេខ២ ពូល A ម៉ាឡេស៊ី សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជើងទី១ នឹងធ្វើឡើងនៅម៉ាឡេស៊ី ថ្ងៃទី០១ ធ្នូ និងជើងទី២ នៅថៃ ថ្ងៃទី០៥ ខែធ្នូ។
ចំណែក ហ្វីលីពីន ដែលស្ថិតនៅលេខ២ពូល B ត្រូវធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមលេខ១ពូល A វៀតណាម នៅថ្ងៃទី០២ ធ្នូ មុនវិលទៅជើងទី២ នៅ My Dinh ថ្ងៃទី០៦ ធ្នូ នាក្រុងហាណូយ៕ CREDIT=keiladaily
- ពត៌មានបាល់ទាត់ ផ្សេងៗ
- ក្រុមបាល់ទាត់ជម្រើសជាតិថៃ ហ្វីលីពីន ជម្រើសជាតិម៉ាឡេស៊ី ជម្រើសជាតិវៀតណាម AFF Suzuki Cup 2018
- 673
- 26 Nov 2018 10:50
- 962
Related articles