អតីត​កីឡាករ​ Man U & Ajax ​ប្រាប់ថា De Ligt និង De Jong គួរ​តែ​​ក្លាយ​ជា​កីឡាករ​របស់ Man United

 

អតីត​កីឡាករ​ក្រុម Manchester United និង Ajax គឺ​លោក Arnold Muhren ជឿជាក់​ថា កីឡាករ​សញ្ជាតិ​ហូឡង់ Matthijs de Ligt និង Frenkie de Jong នឹង​ក្លាយ​ជា​អ្នក​តារា​ឆ្នើម​នៅ​ក្របខ័ណ្ឌ Premier League ប្រសិន​បើ Manchester United នាំ​យក​រូប​គេ​មក។

De Ligt និង De Jong គឺ​ជា​យុវជន​របស់ Ajax ហើយ​ក្រុម Manchester City និង Barcelona សុទ្ធតែ​មាន​ចំណាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ​រូប​គេទាំងពីរ។ យ៉ាង​ណា​មិញ Muhren ជឿជាក់​ថា កីឡាករ​ទាំង​ពីរ​រូប​នេះ​នឹង​មាន​អនាគត​កាន់​តែ​ប្រសើរ​ឡើង ប្រសិន​បើ​ពួក​គេ​ផ្ទេរ​ទៅ​កាន់​ទឹក​ដី  Old Trafford ។

លោក Arnold Muhren បាន​ប្រាប់ Omnisport ថា៖ “មាន​កីឡាករ​ពីរ​រូប​ដែល​លេង​បាន​ល្អ​បំផុត ដែល​គេ​គឺ​ជា Matthijs de Ligt និង Frenkie de Jong។ ពួក​គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ក្នុង​ការ​លេង​ឲ្យ Man United”។ ប្រភពពី​ sportsnewsmail

Comment
0 comment

0 comment

Related articles