អាហ្សង់ទីន ឡើង​ទៅ​ជួប​ប្រេស៊ីល​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Copa America

     

ក្រុម​អាហ្សង់ទីន​បាន​កក់​កៅអី​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ពាន Copa America ហើយ ក្រោយ​យក​ឈ្នះ​ក្រុម​វេណេហ្ស៊ុយអេឡា ២-០ កាល​ពី​យប់​មិញ។ ពីរ​គ្រាប់​របស់​អាហ្សង់ទីន​ធ្វើ​បាន​ដោយ​កីឡាករ Lautaro Martinez នាទី​ទី​១០ និង Giovani Lo Celso នាទី​៧០។ គ្រាប់​បាល់​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​រួម​ចំណែក​ពី​​ខ្សែ​ប្រយុទ្ធ​របស់ Manchester City គឺ  Sergio Aguero ក្នុង​ការ​បង្កើត​ឱកាស​រក​គ្រាប់​បាល់។

     ជ័យជម្នះ​នេះ​បាន​នាំ​ក្រុម​អាហ្សង់ទីន​ ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ ដើម្បី​រក​ឱកាស​ឡើង​ផ្ដាច់ព្រ័ត្រ​​​ជា​លើក​ទី៣​ដង​ជាប់​គ្នា។ ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី ៣ ខែ កក្កដា ពេល​វេលា​ម៉ោង​៧:៣០​នាទី​ព្រឹក​នៅ​កម្ពុជា។ ហើយមួយ​គូ​ទៀត​ ឈីលី​ក៏​បាន​​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ​ដែរ ក្រោយ​ឈ្នះ​បាល់​ប៉េណាល់ទី​លើ​កូឡំប៊ី៕

 

Comment
0 comment

0 comment

Related articles