

Modric ចង់ឲ្យ Messi និង Ronaldo ឃើញគេផ្ទាល់ឈ្នះពាន FIFA Best Award
Luka Modric បាននិយាយថា គេចង់ឃើញ Cristiano Ronaldo និង Lionel Messi បង្ហាញខ្លួនក្នុងកម្មវិធី FIFA Award ឃើញរូបគេឈ្នះពានកីឡាករបាល់ទាត់ឆ្នើមរបស់ពិភពលោក។
កីឡាកររបស់ Real Madrid និងជម្រើសជាតិក្រូអាតបាននាំមុខ Ronaldo និង Mohamed Salah ឈ្នះពាន FIFA Best Award ក្នុងទីក្រុងឡុងដ៏កាលពីយប់មិញតែខ្សែប្រយុទ្ធរបស់ Juventus និង Messi មិនបានមកចូលរួមផ្ទាល់ក្នុងកម្មវិធីប្រគល់ពានទេ។
Modric ដែលជួយ Real ឈ្នះ Champions League មុនពេលនាំនាវាក្រូអាតឡើងផ្ដាច់ព្រ័ត្រ World Cup បាននិយាយថា គេចង់ឲ្យកីឡាករកំពូលទាំងពីរខាងមកក្នុងកម្មវិធីណាស់។ "គ្រប់គ្នាមានរដូវកាលជោគជ័យរបស់ខ្លួន។ ច្បាស់ណាស់ខ្ញុំចង់ឲ្យពួកគេនៅទីនេះ ប៉ុន្តែពួកគេមិនមកទេ"។
Ronaldo មិនបានមកកម្មវិធី FIFA Award ដោយសារកាលវិភាគប្រកួតនៅអ៊ីតាលីមមាញឹកពេក ខណៈ Messi បានប្រាប់ទៅ FIFA គេមានបញ្ហាគ្រួសារនិងខ្លួនឯងខ្លះៗ៕
- ពត៌មានបាល់ទាត់ ផ្សេងៗ
- Modric Ronaldo Messi Champions League World Cup FIFA Award
- 726
- 26 Sep 2018 10:05
- 962