FIFA U20 World Cup 2019 អ៊ុយក្រែនបាន​ក្លាយ​ជាជើងឯកជា​លើក​ដំបូង​ក្រោយ​បំបាក់កូរ៉េខាងត្បូង

 

ការប្រកួត​ជើងឯក U20 World Cup 2019 វគ្គផ្តាច់ព្រ័ត្រ​បានបញ្ចប់ក្នុងភាពឈឺចាប់របស់កូរ៉េខាងត្បូងក្នុងការលើកពាន FIFA U20 World Cup 2019 ជាប្រវត្តិសាស្ត្រ ដោយអ៊ុយក្រែនបាន​ក្លាយ​ជាជើងឯកជា​លើក​ដំបូង​ក្រោយ​បំបាក់ក្នុង​លទ្ធផល ៣-១ ដែល​ធ្វើឡើង​នៅប្រទេស​ប៉ូឡូញកាលពីយប់ថ្ងៃសៅរ៍ទី១៥ខែមិថុនា។

 

 

ក្នុងការប្រកួតនៅកីឡដ្ឋាន Lodz Stadium ប្រទេសប៉ូឡូញ កូរ៉េខាងត្បូងបានបើកការនាំមុខតាំងពីនាទីទី៥ដោយបាល់ពិន័យ១១ម៉ែត្ររបស់ Lee Kang-in ដែលជាសមាជិកក្លិបយក្សអេស្ប៉ាញ Valencia ប៉ុន្តែ​អ៊ុយក្រែន បាន​វាយបក​យកឈ្នះវិញ​ដោយ Vladyslav Supriaha នៅ​នាទី​៣៤ និង ៥២ និង១​គ្រាប់ទៀត​ធ្វើបាន​ដោយ Heorhiy Tsitalishvili នាទី​៨៩ ដើម្បីក្រសោបពាន U20 World Cup លើកដំបូងសម្រាប់ក្រុមអឺរ៉ុបមួយនេះ។

 

 

ទោះបីជាមិន​អាចក្លាយ​ជាជើងឯកក៏ដោយ តែទោះជាយ៉ាងណា វាគឺ​ជាកំណត់ត្រាថ្មី​របស់ U20 កូរ៉េខាងត្បូង ដែលបាន​ឈានដល់វគ្គផ្តាច់ព្រ័ត្រ​ពានរង្វាន់​នេះ​ជាលើកដំបូង។ កូរ៉េខាងត្បូង ធ្លាប់​ទទួលបាន​ចំណាត់​ថ្នាក់​លេខ៤ ក្នុង​ពានរង្វាន់នេះ​កាលពីឆ្នាំ១៩៨៣។​ ដោយឡែក សម្រាប់ពានឯកត្តជនវិញ Lee Kang-in របស់កូរ៉េខាងត្បូងឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍។ ចំណែកឯ Erling Haland របស់ន័រវេស ឈ្នះស្បែកជើងមាស ស្របពេល Andriy Lunin របស់អ៊ុយក្រែន ឈ្នះស្រោមដៃមាស។ សម្រាប់ U20 ជប៉ុនវិញ ជាម្ចាស់ពាន Fair Play Award៕

 

 

Comment
0 comment

0 comment

Related articles