រក​ឃើញ​កីឡាករ​បាល់ទាត់​វ័យ​ចាស់​ជាង​គេ​ អាយុ​៧៣​ឆ្នាំ​បំបែក​កំណត់ត្រា​ពិភពលោក

 

កីឡាករ​សញ្ជាតិ​អ៊ីស្រាអែល​​ Isaak Hayik បាន​ចារ​ឈ្មោះ​ក្នុង​សៀវភៅ​កំណត់ត្រា​ពិភពលោក​ បន្ទាប់​ពី​​ក្លាយ​ជា​កីឡាករ​បាល់ទាត់​វ័យ​ចាស់​ជាង​គេ​បាន​ចូល​លេង​ក្នុង​​ការ​ប្រកួត​អាជីព​ក្នុង​វ័យ​៧៣​ឆ្នាំ។

​Isaak កាន់កាប់​កំណត់ត្រា​នេះ​ដោយ​លេង​​ជា​អ្នក​ចាំ​ទី​​ឲ្យ​ក្រុម Ironi Or Yehuda កាល​ពី​ម្សិលមិញ។ ថ្វី​បើ​វ័យ​ចាស់​មែន​តែ Isaak បាន​និយាយថា លោក​ត្រៀម​រួចរាល់​សម្រាប់​ការ​ប្រកួត​បន្ត​ទៀត បន្ទាប់​ពី​លេង​បាន​៩០​នាទី​ពេញ។ លោក​បាន​ទទួល​ពាន​រង្វាន់​កំណត់ត្រា​ពិភពលោក (Guinness World Records) នៅ​ក្នុង​កម្មវិធី​មួយ បន្ទាប់​ពី​ការ​ប្រកួត។

​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ​ Isaak Hayik នឹង​ឈាន​ដល់​វ័យ​៧៤​ឆ្នាំ។ Ironi Or Yehuda ជា​ក្លឹប​កំពុង​លេង​ក្នុង​លីគ Liga Bet South A ក្នុង​លីគ​លំដាប់​ទី​៤​នៃ​ប្រទេស​អ៊ីស្រាអែល។ សម្រាប់​ការ​ប្រកួត​នេះ Ironi Or Yehuda បាន​បរាជ័យ​ ៥-១ ដោយ​សារ​ក្រុម Maccabi Ramat Gan៕ ប្រភព៖ BBC

 

 

 

Comment
0 comment

0 comment

Related articles