Juventus គ្រោង​យក​ James បន្ថែមម្នាក់​ទៀតមកជួបជុំជាមួយ Ronaldo

 

Juventus កំពុងរៀបចំផែនការដើម្បីជួប James Rodriguez អតីតមិត្តរួម Cristiano Ronaldo នៅ Real Madrid។

ខ្សែប្រយុទ្ធកូឡុំប៊ីអាយុ២៧ឆ្នាំរូបនេះត្រូវបានម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich ខ្ចីពី Real ចាប់តាំងពីរដូវក្តៅឆ្នាំ២០១៧ មកម្ល៉េះ តែអាចនឹងកាត់បន្ថយសុពលភាពខ្ចីក្នុងខែមករា ២០១៩ ខាងមុខ ធ្វើឲ្យ Juventus មានឱកាស។

 

 

កាសែតអាល្លឺម៉ង់ SportBild បានរាយការណ៍ថា Rodriguez ចង់ចាកចេញពី Bayern ក្នុងខែមករាដើម្បីវិលត្រឡប់ទៅលេងនៅ La Liga វិញឬដើម្បីទទួលបានការផ្លាស់ប្តូរជាអចិន្ត្រៃនៅកន្លែងផ្សេង។
គេត្រូវបានគេរាយការណ៍ថា Juventus មានចំណាប់អារម្មណ៍។

 

 

លោក Jorge Mendes គឺជាភ្នាក់ងាររបស់កីឡាករ Rodriguez និង Cristiano Ronaldo ដែល Juventus បានចុះហត្ថលេខាពីក្លិប Real Madrid ក្នុងតម្លៃ១០០ លានផោនកាលពីរដូវក្តៅ៕ Credit=keiladaily

Comment
0 comment

0 comment

Related articles