

Liverpool លើកពាន UEFA Super Cup ក្រោយឈ្នះ Chelsea ដោយទាត់ពិន័យ 11 ម៉ែត្រ
Liverpool បានឈ្នះពាន UEFA Super Cup ជាលើកទី៤ ក្នុងប្រវត្តិសាស្រ្ដរបស់ខ្លួន ក្រោយយកឈ្នះ Chelsea ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤។
នៅក្នុងការប្រកួត ៩០នាទីនៃម៉ោងធម្មតា ក្រុមទាំង ២ បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១។ Chelsea ជាអ្នកបំប៉ោងសំណាញ់ទីមុន ដោយ Olivier Giroud នៅនាទី ៣៦ មុនពេល Sadio Mane ស៊ុតឲ្យហង្សក្រហម តាមស្មើវិញនៅនាទី ៤៨។ ឈានចូលម៉ោងបន្ថែម ១៥នាទីពីរដង Mane បានបន្ថែម១គ្រាប់ទៀត (នាទី ៩៥) ប៉ុន្តែ Jorginho បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ ឲ្យតោខៀវតាមស្មើ នៅនាទី ១០១។
ឈានដល់វគ្គប៉េណាល់ទីកាត់សេចក្ដី Liverpool បានស៊ុតបញ្ចូលទីទាំង ៥គ្រាប់ ដោយ Roberto Firmino, Fabinho, Divock Origi, Trent Alexander-Arnold និង Mohamed Salah។ ចំណែក Chelsea ស៊ុតចូល ៤ Jorginho, Ross Barkley, Mason Mount និង Emerson។ កីឡាករដែលទាត់មិនចូល គឺ Tammy Abraham។
- ពត៌មានបាល់ទាត់ ផ្សេងៗ
- FC Liverpool UEFA Super Cup Chelsea FC Olivier Giroud Sadio Mane Tammy Abraham
- 1323
- 15 Aug 2019 09:36
- 962