Man City បន្ដជ័យជំនះទៅលើ Bournemouth ខណៈ Man United បានត្រឹមស្មើ Southampton

 

Manchester City បន្ដធ្វើបានល្អសំរាប់ការប្រកួត Premier League ដោយពួកគេបានយកឈ្នះក្រុម Bournemouth ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃសៅរ៍កន្លងទៅ។

ខ្សែបម្រើព័រទុយហ្គាល់ Bernardo Silva រកគ្រាប់បាល់បើកឆាកអោយក្រុមម្ចាស់ផ្ទះ Man City ប៉ុន្ដែត្រូវបានតាមស្មើដោយ Callum Wilson របស់ក្រុម Bournemouth នៅចុងតង់ទី១។​​ ប៉ុន្ដែយ៉ាងណាក្ដី Raheem Sterling បានរកគ្រាប់ទី២អោយក្រុមដែលដឹកនាំដោយលោក Pep Guardiola មុនពេលដែលខ្សែបម្រើ Ilkay Gundogan រកមួយគ្រាប់ទៀតដើម្បីធានាបីពិន្ទុក្រោយចប់ការប្រកួត។

ដោយឡែកសំរាប់ក្រុមបិសាចក្រហម Manchester United វិញ បានវាយបកតាមស្មើក្រុម Southampton ដែលនាំមុខ ២គ្រាប់នៅ២០នាទីដំបូងនៃការប្រកួត។​ បន្ទាប់ពីក្រុមម្ចាស់ផ្ទះ រកបានពីរគ្រាប់នាំមុខមុន ក្រុមដែលដឹកនាំដោយលោក Jose Mourinho បានវាយបកតាមស្មើដោយខ្សែប្រយុទ្ធ Romelu Lukaku និង ខ្សែបម្រើ Ander Herrera រកបានម្នាក់មួយគ្រាប់ តាមស្មើមុនចប់តង់ទី១។

គួរបញ្ជាក់ថា បច្ចុប្បន្ន Man City បន្ដឈរនៅកំពូលតារាងមាន៣៨ពិន្ទុ នាំមុខក្រុមលេខ២ Liverpool ៥ពិន្ទុ ខណៈដែល បិសាចក្រហម មាន២២ពិន្ទុឈរនៅលេខរៀងទី ៧៕ CREDIT=cambotrends

Comment
0 comment

0 comment

Related articles