

Wolves សង្ឃឹមខ្ពស់ឡើងវគ្គចែកពូល Europa ក្រោយឈ្នះ Torino
Wolverhampton ត្រៀមខ្លួនបង្កើតប្រវត្តិសាស្ត្រសម្រាប់ការឡើងវគ្គចែកពូល Europa League ក្រោយយកឈ្នះក្រុមអ៊ីតាលី Torino ៣-២ សម្រាប់ជើងទីមួយ។
នុងការប្រកួតជម្រុះកាលពីយប់មិញក្រុមរហស្សនាមចចកខ្មៅ បើកការនាំមុខលើក្រុមម្ចាស់ផ្ទះបាន២គ្រាប់មុនដោយបាល់ចូលទីខ្លួនឯងរបស់ Silva Nascimento នៅនាទី៤៣ និងគ្រាប់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Jota នៅនាទី៥៩។ រំលងបាន២នាទីម្ចាស់ផ្ទះសងបាន១គ្រាប់វិញដោយខ្សែការពារ De Silvestri។
ក្រោយត្រូវគូប្រកួតតាមពីក្រោយ Wolves បានបើកការវាយសម្រុកយ៉ាងខ្លាំង និងថែមបាន១គ្រាប់ទៀតដោយ Jiménez នៅនាទី៧២។ យ៉ាងណាមុខចប់ការប្រកួត Belotti បានទាត់ប៉េណាល់ទីបាន១គ្រាប់ឲ្យ Torino ដើម្បីលួងចិត្តអ្នកគាំទ្រ។ ការប្រកួតជើងទីពីរនៅទឹកដីអង់គ្លេស នឹងធ្វើឡើងសប្ដាហ៍ក្រោយនៅថ្ងៃទី៣០ ខែសីហា៕
- ពត៌មានបាល់ទាត់ ផ្សេងៗ
- Wolverhampton Wanderers Europa League Torino Silva Nascimento Jota De Silvestri Jiménez
- 1205
- 23 Aug 2019 11:19
- 962