Benjamin Pavard បន្ត​​លេងឲ្យ Stuttgart ដោយ​សារស្រឡាញ់​ក្លឹប​អាល្លឺម៉ង់​មួយនេះ

 

កីឡាករខ្សែការពារ Benjamin Pavard បានបន្តលេងឲ្យក្លឹប VfB Stuttgart និងបានប្រាប់អ្នកយកព័ត៌មាន Tele Foot ថា គេបានបដិសេធការស្នើសុំទិញពីក្លឹបផ្សេងទៀតដោយសារតែស្រឡាញ់ក្លឹបរបស់ខ្លួនដែលកំពុងស្ថិតក្នុងស្ថានភាពលំបាកមួយនៃក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga ក្នុងរដូវកាលថ្មីឆ្នាំ២០១៨-២០១៩។

 

 

Pavard មានវ័យ ២២ឆ្នាំ បានក្លាយជាកីឡាករខ្សែកាពារម្នាក់ក្នុងពិភពបាល់ទាត់ ក្រោយ រូបគេបានបង្ហាញទម្រង់លេងបាន ៦ប្រកួត ស៊ុតបាន ១គ្រាប់ឲ្យក្រុមជម្រើសជាតិបារាំង នៅលើទឹកដីរុស្ស៊ី ដែលបានជួយក្រុមមាន់គកបារាំង ក្លាយជាម្ចាស់ជើងឯក World Cup ឆ្នាំ២០១៨។

 

 

ទោះជាគេទទួលបានការចាប់អារម្មណ៍ច្រើនពីក្លឹបនានាយ៉ាងណាក្ដី កីឡាករខ្សែការពារ Pavard ត្រូវបានគេរាយការណ៍ថា បានបដិសេធការស្នើសុំទិញពីសំណាក់ក្លឹបធំៗ ដើម្បីឲ្យគេចាកចេញពី Stuttgart មុនចាប់ផ្ដើមរដូវកាលឆ្នាំ២០១៨-២០១៩ ដោយគេបាននិយាយថា ខ្លួនមានអារម្មណ៍ថា ជំពាក់គុណក្លឹបអាល្លឺម៉ង់មួយនេះច្រើនណាស់។

 

 

បញ្ជាក់ផងដែរថា Pavard បានចូលលេងក្នុងជម្រើស ១១នាក់ដំបូងទាំង ៧ប្រកួតនៅក្នុងលីគក្នុងរដូវកាលថ្មីនេះ Stuttgart ដែលបច្ចុប្បន្នស្ថិតនៅបាតតារាងមាន ៥ពិន្ទុ គ្រាដែលក្លឹបមួយនេះនឹងត្រូវប៉ះ Borussia Dortmund សប្តាហ៍ទី៨ ក្នុង Bundesliga នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ចុងសប្តាហ៍នេះ៕

Comment
0 comment

0 comment

Related articles