

កៅអីគ្រូជម្រើសជាតិថៃ កំពុងតែរង្គើរហើយ ប៉ុន្តែប្រធានសហព័ន្ធចេញមុខមកបញ្ជាក់
ក្រោយក្រុមការពារជើងឯក Suzuki Cup បានធ្លាក់ចេញពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងឆ្នាំ ២០១៨នេះ លោក Milovan Rajevac ដែលជាគ្រូបង្វឹក កំពុងរងការរិះគន់ខ្លាំងពីសំណាក់អ្នកគាំទ្រ ប៉ុន្តែប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ បានព្យាយាមបំបាត់ការរិះគន់ទាំងនោះ ដោយបានបញ្ជាក់យ៉ាងច្បាស់អំពីអនាគតរបស់គ្រូបង្វឹកសញ្ជាតិសែប៊ីរូបនេះ ។លោក Somyot Poompunmuang ៖ ” ការងាររបស់លោក Milovan គឺនៅមានសុវត្ថិភាពទេ រហូតដល់ចប់បេសកកម្ម AFC Asian Cup 2019 នៅខែក្រោយនេះ ” ។
លោកនិយាយបញ្ជាក់ថា៖ ” រឿងដែលបានកើតឡើងនៅកីឡដ្ឋាន Rajamangala គឺពិតណាស់ជារឿងធម្មតា ព្រោះនៅក្នុងបាល់ទាត់ វាតែងតែមានអ្នកឈ្នះ និងអ្នកចាញ់ ” ។
” យើងមិនអាចបន្ទោសពួកគេបានឡើយ ព្រោះក្រុមជម្រើសជាតិ ដែលលេងនៅ Suzuki Cup មិនមានសមាជិកពេញលេញ ព្រោះថាមិនមានវត្តមានកីឡាករឆ្នើមដែលលេងនៅក្រៅប្រទេសដូចជា Chanathip, Dangda, Theerathon និង Kawin ” លោក Somyot អះអាង ។
យ៉ាងណាក៏ដោយ ប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ រូបនេះ បញ្ជាក់យ៉ាងច្បាស់ថា ការៀបចំខ្លួនសម្រាប់ AFC Asian Cup 2019 នឹងចាប់ផ្តើមពីថ្ងៃទី ១៩ ខែ ធ្នូ តទៅ ហើយសហព័ន្ធ នឹងវាយតម្លៃលើទម្រង់លេងរបស់ក្រុម ក៏ដូចជាលោក Rajevac ក្នុងខែកុម្ភៈ ឆ្នាំក្រោយនេះ ។គួររំលឹកថា ក្រោមការដឹកនាំរបស់លោក Milovan Rajevac ថៃ បានបាត់បង់ឱកាសការពារពានរង្វាន់ធំៗពីរ ដូចជា Thai King’s Cup 2018 និង AFF Suzuki Cup 2018 ៕
- ពត៌មានបាល់ទាត់ Column / Scoop ផ្សេងៗ
- AFF Suzuki Cup 2018 Milovan Rajevac Somyot Poompunmuang AFC Asian Cup 2019 Thai King’s Cup 2018 Chanathip Theerathon
- 1314
- 07 Dec 2018 13:53
- 962
Related articles