លោក Barnes បង្ហាញពីហេតុផលចំបងមួយដែល Liverpool អាចប្រជែងពាន EPL ជាមួយ City

 

វីរបុរសរបស់ហង្សក្រហម លោក John Barnes មានការកោតសរសើរ Virgil van Dijk ជាខ្លាំង ហើយចាត់ទុករូបគេ ជាហេតុផលសំខាន់មួយ ដែលនាំអោយ Liverpool បន្ដការប្រជែងពាន Premier League ជាមួយនឹង Manchester City ហើយដាក់ងារអោយខ្សែការពារហូឡង់រូបនេះ ជាខ្សែការពារល្អបំផុតប្រចាំ លីគកំពូលអង់គ្លេស។

Van Dijk បានទទួលការកោតសរសើរជារឿយៗ សំរាប់ទម្រង់លេងរបស់គេ ក្នុងរដូវកាលនេះ ពីអតីតកីឡាករហង្សរក្រហម ដែលរួមមានលោក Stephane Henchoz និង John Arne Riise។

ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Jurgen Klopp បានចាប់ផ្ដើមនៅ Premier League ជាមួយនឹងលទ្ធផលគាប់ប្រសើរ ដោយឈរនៅលេខ២ ក្នុងតារាង មាន៣០ពិន្ទុ ហើយមិនទាន់ស្គាល់បរាជ័យនៅឡើយទេ។

ហើយលោក Barnes ដែលជាអតីតខ្សែប្រយុទ្ធរបស់ Liverpool បាននិយាយថា៖ “ភាពខុសប្លែកគ្នា សំរាប់ Liverpool គឺនៅតំបន់ការពារ Virgil Van Djik បានផ្លាស់មកកាលពីរដូវកាលមុន បានចូលរួមយ៉ាងសកម្មនៅតំបន់ការពារ។

““Aymeric Laporte និង John Stones សហការគ្នាបានល្អ នៅរដូវកាលនេះ ប៉ុន្ដែសំរាប់ខ្ញុំ Virgil Van Djik គឺជាខ្សែការពារល្អបំផុតនៅ Premier League។ ហើយរូបគេក៏ជាហេតុផល ដែលជំរុញអោយ Liverpool មានឱកាសតាមប្រកៀកនឹង Manchester City ផងដែរនៅក្នុងរដូវកាលនេះ។”

ប្រភព៖ talkSPORT

Comment
0 comment

0 comment

Related articles