ស្វែងយល់បន្ថែមពីកីឡាករ V. Lindelöf

 

បន្ទាប់ពីចាប់ផ្តើមជាមួយនឹងក្រុមអស់មួយរយៈពេល វាហាក់ដូចជា V. Lindelöf អាចជំនះចិត្តអ្នកគាំទ្ររបស់ក្រុម Manchester United និងគ្រូបង្វឹកដូចជាលោក Jose Mourinho រហូតក្លាយជាខ្សែការពារជម្រើសទីមួយក្នុងក្រុមជាពិសេសនៅក្នុងការប្រកួតកន្លងជាមួយនឹង Crystal Palace ដោយលទ្ធផល 0-0 នៅកីឡដ្ឋាន Old Trafford ខ្សែការពារសញ្ជាតិស៊ុយអ៊ែតរូបនេះមានរបួសភ្លៅ តែត្រូវងើបមកលេងព្រោះក្រុមបានផ្លាស់ប្តូរគ្រប់ចំនួនទៅហើយ ទោះជាយ៉ាងណាក៏ដោយគេព្យាយាមទៅដណ្តើមនិងទប់ស្កាត់បាល់ចេញពីការសម្រុករបស់គូប្រជែងក្នុងម៉ោងបន្ថែម។នេះមិនមែនជាលើកទី 1 ទេដែលគាត់បង្ហាញពីស្មារតីរឹងមាំទៅកាន់មនុស្សនៅជុំវិញគាត់រហូតបានក្លាយជាកីឡាករសំខាន់ម្នាក់នៃក្រុម។

ត្រឡប់ទៅកុមារភាព មុនពេលបោះជំហានចូលទៅក្រុម Vasteras , Lindelöf បានកោរសក់ត្រងោល ដោយវាជាគំនិតរបស់ Robin Blomme ដែលពេលនោះលេងជាខ្សែការពារស្តាំក្នុងក្រុមជម្រើសជាតិ តែបានរបួស ហើយបានឱ្យ Lindelöf ចូលលេងជំនួស ដោយគាត់គិតថាវានឹងធ្វើអោយ Lindelöf វ័យ 16 ឆ្នាំរូបនេះមើលទៅរឹងមាំបន្ទាប់ពី Blomme បានប្រកាសនៅពេលនោះ ពិតណាស់គ្មាននរណាម្នាក់ក្នុងក្រុមនេះគិតថា Lindelöf អាចមានសម្ថភាពលេងនៅឈុតធំលីកនៃប្រទេសស៊ុយអែតដែលស្មើទៅនឹង Division 3 នោះទេ។

"តាមពិតគាត់មិនមានឈាមជ័រជាតារាបាល់ទាត់នោះទេ ប៉ុន្តែនៅទីបំផុតគាត់បានពុះពារចូលប្រឡូកក្នុងក្រុមរហូតមកដល់ពេលនេះ "​ Cale Cranat អ្នកគ្រប់គ្រងក្រុមនៅពេលនោះបាននិយាយ។វាពិតជាមិនគួរឱ្យជឿសម្រាប់ Lindelöf ពីការលេងនៅពីមុខអ្នកគាំទ្រត្រឹមតែ 1500 នាក់នៅក្នុងទីក្រុងតូចមួយនៃប្រទេសស៊ុយអ៊ែតទៅកាន់ទីក្រុង Lisbon ហើយបានមកចូលរួមជាមួយនឹងក្រុមមួយដូចជាក្រុម Manchester United នៅទីបំផុត ទោះបីជាមានសំណួរជាច្រើនដែលថាគាត់សមនឹងមានតម្លៃ 31 លានផោនដែលបានចំនាយទិញប៉ុន្តែឥឡូវនេះវាហាក់ដូចជាថាបង្ហាញ នាពេលអនាគតរបស់គាត់នៅ Old Trafford នឹងកាន់តែប្រសើរឡើង

ចាប់តាំងពីបានចូលមកលេងនៅ​ Benfica ឆ្នាំ 2011 មកប្រជាជននៅ Vasteras មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានផ្លាស់ទៅព័រទុយហ្គាល់ គេត្រូវរង់ចាំឱកាសរបស់គាត់ដូចគ្នា ចាប់ផ្តើមពីក្រុមយុវជន​ មុនពេលចូលទៅក្រុមបម្រុងនិងបានបង្ហាញខ្លួនក្នុងក្រុមដ៏ធំក្នុងនាមជាយុវជនវ័យក្មេងនៅក្នុងពាក់កណ្តាលនៃរដូវកាល 2015-16តែមិនយូរប៉ុន្មានដល់រដូវក្តៅ 2017 គេឡើងជើងហើយលេងល្អខ្លាំង រហូត "បិសាចក្រហម" បានទិញយកមករួមក្រុម។លោក Cranat បាននិយាយថា: "ខ្ញុំមិនគិតថាមានអ្នកណាម្នាក់គិតថាក្មេងនេះនឹងធំធាត់និងលេងឱ្យក្លិប Manchester United ឬក្រុមលំដាប់កំពូលនោះទេ។ថ្វីបើតែបានជួយ Vasteras បានឡើងមកក្នុងឆ្នាំ 2010 ក៏ដោយ ប៉ុន្តែ Lindelöf ត្រូវបានមើលរំលងនៅក្នុងពេលទិញលក់កីឡាករ«ពេលនោះនៅក្នុងក្រុមគ្រប់គិតថានឹងមានក្រុមកម្រិតកណ្តាលក្នុងលីគស៊ុយអែតមានចំណាប់អារម្មណ៍លើ Lindelöf ខ្លះដែរ , ប៉ុន្តែគ្មាននរណាម្នាក់គិតដល់ថាជាក្រុម Benfica នោះទេ "" មនុស្សគ្រប់គ្នាភ្ញាក់ផ្អើល "ពិតមែនអី?

"Lindelöf បានក្លាយជាគោលដៅមួយសម្រាប់ក្រុម Man Utd បន្ទាប់ពីគាត់ត្រូវបានគេដាក់ឈ្មោះទៅក្នុងក្រុមល្អនៅក្នុងពានរង្វាន់ នៅឆ្នាំ 2015 U21 នៅក្នុងព្រឹទ្ធការណ៍ UEFA EURO 2015 លោកបានជួយ Vikings ឈ្នះពាននៅក្នុងសាធារណរដ្ឋឆេក ប៉ុន្តែមិនងាយស្រួលនោះទេ ព្រោះគេត្រូវបានហៅទៅក្រុមជាអ្នកបម្រុងប៉ុណ្ណោះ និង ត្រូវស៊ូតទៅទៀតដើម្បីក្លាយជាជម្រើសដំបូង។រូបគេបានតែអង្គុយជាកីឡាករបម្រុងនៅក្នុងការប្រកួតជាក្រុមលើកដំបូងជាមួយអ៊ីតាលីប៉ុន្តែពីរសប្តាហ៍ក្រោយ រូបគេបានស៊ុតបាល់ប៉េណាល់ទីមួយដោយជួយឱ្យស៊ុយអ៊ែតបផ្តួលព័រទុយហ្គាល់ជាមួយនឹងកីឡាករ William Cavalier និង Berto Silva បាន» ក្នុងកំលុងការប្រកួត គេបានចូលលេងជាមួយនឹងក្រុមបាន ហើយមានទម្រង់នៃការលេងដ៏អស្ចារ្យ​​ " លោក Cranat បាននិយាយថា"រឿងរ៉ាវទាំងស្រុងគឺវាពិតណាស់ហើយគេមិនដែលបោះបង់ឡើយ គាត់ដឹងពីរបៀបយកបាល់ពីគូប្រជែង។ តើគាត់អាចធ្វើបានយ៉ាងដូចម្តេច? ខ្ញុំផ្ទាល់ក៏ចង់ដឹងដែរ វាជាអ្វីដែលគាត់ធ្វើបានល្អបំផុត»ការប្រកួតប្រជែងនេះគឺមានឧបសក្តិសម្រាប់ Lindelöf នៅពេលគាត់ធ្វើដំណើរទៅទីក្រុង Manchester គាត់បានចំណាយពេលជាងពីរខែដើម្បីទទួលបានឱកាសលេងក្នុងក្របខ័ណ្ឌ Premier League នៅក្នុងម៉ោងបន្ថែមការប្រកួតស្មើគ្នា 0-0 នៅលើទឹកដី Anfield មុនពេលធ្វើការប្រកួតជាមួយនឹង Hudderfield បន្ទាប់ពីត្រូវបានប្ដូរជំនួស Phil Jones ដែលមានរបួស Lindelöf បានធ្វើឱ្យមានកំហុសហើយបានរបូតគ្រាប់បាល់ទីពីរហើយលទ្ធផលបានបញ្ចប់ 2-1 ។

ចាប់តាំងពីថ្ងៃរហូតមកដល់សព្វថ្ងៃនេះ Lindelöf បានវិវត្តន៍ក្លាយជាជម្រើសទី 1 របស់លោក Mourinho តាំងពីបានចូលលេងជាជម្រើសដំបូងនិងធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតជាមួយក្រុម Juventus ជាមួយនឹងក្រុម Manchester City មុនពេលក្លាយកីឡាករស៊ុយអែតប្រចាំឆ្នាំដែលជាទូទៅត្រូវបានគ្រប់គ្រងដោយលោក Zlatan Ibrahimovic ប្រភពនៃ EPSN ជាការពិត Jose Mourinho មិនបានផ្តោតលើការទាញយក Lindelöf មកចូលរួមជាមួយក្រុមប៉ុន្មាននោះទេ ប៉ុន្តែទោះជាយ៉ាងណា គេបានទទួលស្គាល់ថា គេមានជំនឿចិត្តនៅវ័យ 24 ឆ្នាំចាប់តាំងពីពេលនោះមកជាពិសេសភាពប៉ិនប្រសប់ នេះធ្វើឱ្យគាត់រៀនពីអ្វីដែលថ្មីបានយ៉ាងឆាប់រហ័ស។គ្រូបង្វឹករបស់ព័រទុយហ្គាល់ ពួកគេបានផ្តោតលើការយកចិត្តទុកដាក់ទៅលើការហ្វឹកហាត់លើទីលានហើយមានភាពជិតស្និទ្ធនឹងគ្រូបង្វឹកនៅក្នុងក្រុម លោកបានបញ្ជាក់ថា Lindelöf គឺជាកីឡាករល្អបំផុត។លោក Mourinho មើលឃើញថា Lindelöf មានចំនុចល្អក្នុងការប៉ះបាល់ ដែលជាស្ថិតិរបស់កីឡាករដែលលេងច្រើនជាង 10 ប្រកួតនៅក្នុងលីករដូវកាលនេះ ភាគរយនៃការប៉ះបាល់របស់គេគឺល្អបំផុតដែលមិនធ្លាប់មានហើយមានតែ David DeGea Pogba និង Chris Smalling តែប៉ុណ្ណោះដែលលេងនៅក្នុង Premier ច្រើនជាងរូបគេនៅរដូវកាលនេះ

ញុំផ្ទាល់ពិតជារំភើបជាមួយនឹងការឈានមកដល់ចំនុចរបស់គេ ប៉ុន្តែខ្ញុំគួរតែដឹងច្បាស់ថា គេបានបង្ហាញឃើញរួចហើយថា វាប្រហែលមិនមែនជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះសម្រាប់ក្រុម Manchester United នោះទេប៉ុន្តែឥឡូវនេះគេបានទទួលជោគជ័យ វាគឺជាសមិទ្ធផលដ៏ស្រស់ស្អាតមួយ។ "គេបានចូលលេងច្រើនឡើងៗ ដែលជាសញ្ញាមួយដ៏ល្អ គេក៏បានអភិវឌ្ឍខ្លួនបានយ៉ាងល្អផងដែរ ឥឡូវនេះគេគឺជាតួសំខាន់សម្រាប់ក្លឹបនិងក្រុមជម្រើសជាតិ គេបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំនៅក្នុងប្រទេសស៊ុយអែត គេមានអាយុត្រឹមតែ 24 ឆ្នាំប៉ុណ្ណោះ តទៅគេអាចក្លាយជាកីឡាករដែលល្អជាងនេះ "

Comment
0 comment

0 comment

Related articles