

AFF Suzuki Cup 2018៖ ៥ ចំណុចពីការប្រកួត រវាងកម្ពុជា និងវៀតណាម
ដើម្បីអាចឈានទៅវគ្គបន្តទៀតក្នុងការប្រកួត AFF Suzuki Cup ក្រុមជម្រើសជាតិវៀតណាមបានប្រឹងប្រែងបង្ហាញទម្រង់លេងល្អរបស់ខ្លួន យកឈ្នះក្រុមកម្ពុជាក្នុងលទ្ធផល 3-0 ញុំាងឲ្យពួកគេអាចឈានទៅវគ្គបន្តទៀតបាន។
ជ័យជម្នះមួយនេះមិនត្រឹមតែអាចឲ្យក្រុមជម្រើសជាតិវៀតណាមអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប៉ុណ្ណោះទេ ប៉ុន្តែបរាជ័យរបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាក្រោមថ្វីជើងក្រុមម៉ាឡេស៊ីមានន័យថា ជើងឯកឆ្នាំ២០០៨មួយនេះ បានក្លាយជាអ្នកឈ្នះនៅក្នុងពូល A។
ខាងក្រោមនេះ ជាចំណុច៥ ពាក់ព័ន្ធនឹងការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងវៀតណាម៖
1,ក្រុមជម្រើសជាតិវៀតណាមវាយសម្រុកខ្លាំង ហើយញឹកញាប់
ចាប់តាំងពីពេលចាប់ផ្ដើមការប្រកួត គេសង្កេតឃើញថា ក្រុមជម្រើសជាតិវៀតណាមចង់វាយសង្គ្រប់ភ្លាមៗ ដើម្បីសម្រេចលទ្ធផលឆាប់រហ័ស។
ពួកគេគ្រប់គ្រងបាល់បានច្រើន ហើយវាយសម្រុកទៅមុខគ្រប់ឱកាសដែលគេអាចធ្វើបាន។ ក្រុមជម្រើសជាតិកម្ពុជាអាចទប់ទល់នឹងព្យុះមួយនេះក្នុងរយៈពេល ៣០នាទីដំបូង ប៉ុន្តែកីឡាករ Nguyen Tien Linh បានរកគ្រាប់បាល់នាំមុខឲ្យក្រុមរបស់ខ្លួនបានសម្រេច។
2,ខ្សែប្រយុទ្ធសំខាន់ៗរបស់កម្ពុជាមិនបានចូលលេងក្នុងជម្រើស ១១នាក់ដំបូង
ថ្វីត្បិតតែក្រុមជម្រើសជាតិកម្ពុជាត្រូវធ្លាក់ចេញពីការប្រកួតក៏ពិតមែន ប៉ុន្តែគ្រប់គ្នាគិតថា ពួកគេនឹងប្រឹងប្រែងបញ្ចប់ទៅក្នុងលទ្ធផលមួយដ៏ល្អ។ អ្នកទស្សនាអាចនឹងភ្ញាក់ផ្អើល នៅពេលដែលដឹងថាកីឡាករ ចាន់ វឌ្ឍនាកា និងកែវ សុខផេង មិនមានឈ្មោះក្នុងជម្រើស ១១នាក់ដំបូង ព្រោះវត្តមានរបស់ពួកគេអាចនឹងជះឥទ្ធិពលដល់ក្រុមតាំងពីដើមការប្រកួត។ កីឡាករពាក់លេខ៩ ត្រូវបានប្ដូរចូលក្រោយប្រកួតបាន ១ម៉ោង រីឯ CV11 ប្ដូរចូលនៅនាទីទី៨៥ ប៉ុណ្ណោះ។
CV11 បានដឹកនាំក្រុមខ្លួន ដោយរកបានគ្រាប់បាល់ ២គ្រាប់ក្នុងការប្រកួតពានរង្វាន់មួយនេះ ហេតុនេះអវត្តមានរបស់គេក្នុងពេលប្រកួតជាមួយវៀតណាមជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល។
3,កម្ពុជាស៊ុតបាន ២ដង ខណៈវៀតណាមស៊ុតបាន ២០ដង
ក្រុមម្ចាស់ផ្ទះគ្រប់គ្រងបាល់បាន៦១% និងស៊ុតបាន ២០គ្រាប់ ដែលក្នុងនោះមាន ១២គ្រាប់ដែលស៊ុតចំគោលដៅ។ ក្រុមជម្រើសជាតិកម្ពុជាគ្រប់គ្រងបាល់បាន៣៩% និងស៊ុតបាន ២គ្រាប់ ដែលក្នុងនោះមានតែ ១គ្រាប់ប៉ុណ្ណោះដែលស៊ុតចំគោលដៅ។
ជាការខិតខំប្រឹងប្រែងរបស់អ្នកចាំទីអ៊ុំ វិចិត្រដែលបានប្រឈមមុខជាមួយនឹងការស៊ុតជាច្រើនគ្រាប់របស់គូប្រកួត។ ការដែលក្រុមវៀតណាមអាចស៊ុតចូលបានតែ ៣គ្រាប់ បានបញ្ជាក់ពីជំនាញបិទគ្រាប់បាល់របស់គេ។
4,ក្រុមជម្រើសជាតិវៀតណាមនៅតែរក្សាសំណាញ់ទីមិនឲ្យមានការស៊ុតចូលដដែល
ក្នុងការប្រកួត ៤លើក ក្រុមជម្រើសជាតិវៀតណាមនៅតែមិនទាន់មានក្រុមណាអាចបំប៉ោងសំណាញ់ទីរបស់គេបាននៅឡើយទេ។
ផ្នែកខ្សែការពាររបស់គេមានទម្រង់លេងល្អទាំង ៤ប្រកួត។
5,កីឡាករ NGUYEN QUANG HAI នៅតែលេងបានល្អ
កីឡាករ Nguyen Quang Hai អាចនឹងមានតួនាទីសំខាន់ក្នុងការប្រកួតវគ្គបន្ទាប់ ហើយគេគួរលេងនៅបន្ទាប់ពីខ្សែប្រយុទ្ធ។ ខ្សែបម្រើរបស់ក្រុម Ha Noi FC រូបនេះ មានឱកាសអាចរកបានគ្រាប់បាល់ច្រើនជាងនេះទៀតនៅក្នុងការប្រកួតមួយនេះ។
ជាមួយនឹងទម្រង់លេងល្អរបស់ពួកគេ ក្រុមជម្រើសជាតិវៀតណាមអាចនឹងឈានទៅរកតំណែងជើងឯកទី២ របស់ខ្លួន។ ប្រភព : Fox sports
ខាងក្រោមនេះជាតារាងលទ្ធផលនៅក្នុងពូល A៖
- ពត៌មានបាល់ទាត់ ពត៌មានបាល់ទាត់កម្ពុជា វិភាគបាល់ទាត់
- ពត៌មានកីឡាជាតិ ពត៌មានបាល់ទាត់កម្ពុជា AFF Suzuki Cup Vietnam Cambodia
- 1981
- 25 Nov 2018 16:38
- 962